ព័ត៌មានជាតិ

អគ្គីភ័យឆេះអគារC(៤) ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស នៅក្រុងបាវិតផ្អើលទាំងយប់

ស្វាយរៀង៖ មានអគ្គីភ័យឆេះ អគារC០៤ ជាន់ទី៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយសារឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)នៅក្រុងបាវិតសំណាងមិនមានអ្នករងរបួស។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថាហេតុការណ៏នេះបានកើតឡើងវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអគ្គីភ័យឆេះក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ភ្លាម លោក វរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយពន្លត់ករណីអគ្គីភ័យឆេះ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយបានប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត រថយន្តពន្លត់អគ្គីភ័យរបស់ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចំនួន ១គ្រឿងមកបាញ់ពន្លត់។

ប្រភពបន្តថា ក្នុងហេតុការណ៍អគ្គីភ័យនោះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ខណៈ ខូចខាតសម្ភារ:មួយចំនួន ដូចជាកុំព្យូទ័រជាច្រើនគ្រឿង និងសម្ភារ:ប្រើប្រាស់នៅក្នុងបន្ទប់ហូបបាយផងដែរ។ 

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត បានបញ្ជាក់ពីមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) ៕

To Top