ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ករណីប៉ូលីសចរាចរណ៍ជាមួយ បណ្ឌិត សុខ ទូច ទុកឱ្យភាគីសងខាង សម្របសម្រួលគ្នា

" "

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ករណីប៉ូលីសចរាចរណ៍ជាមួយ លោកបណ្ឌិត សុខ ទូច ទុកឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ហើយសមត្ថកិច្ចត្រូវពង្រឹង ការងារឡើងវិញ។

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

" "

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មុនខ្ញុំមក មានគេលើយោបល់ថា សម្ដេច ជួយលើកឡើងផង ប៉ូលីស ជាមួយ បណ្ឌិត សុខ ទូច។ រឿងលូមួយកង់ ៤០ដុល្លារ។ ខ្ញុំ ថា រឿងច្រើនណាស់ ហើយអាហ្នឹង រឿងប៉ូលីស ទុកឱ្យគេដោះស្រាយ សម្របសម្រួល ហើយយើងពង្រឹងមើលទៅ។ បើខ្ញុំ និយាយគ្រប់តែរឿង មិនដឹងនិយាយយ៉ាងម៉េច។ ហើយអ្នកលើកយោបល់មកខ្ញុំ មិនមែនតូចទេ សុទ្ធតែបណ្ឌិត អ្នកវិភាគ»។

" "

សូមរំលឹកថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី រហូតកើតជាជម្លោះពាក្យសម្តី៕

To Top