ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៅក្រុមប្រឆាំង នៅក្រៅប្រទេសពីករណីធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ រឿងកោះគុតពាក់ព័ន្ធជាមួយភាគីថៃ ។
សម្តេចធិបតីបន្តថា ត្រូវតែមានវិធីសាស្រ្តដោះស្រាយដោយច្បាស់លាស់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស មានផែនទី និងលិខិតតុបករណ៍ត្រឹមត្រូវ មិនចេះតែធ្វើតាមការនឹកឃើញនោះទេ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ មានក្រុមប្រឆាំងនៅក្រៅប្រទេសបាននាំគ្នា ធ្វើបាតុកម្មនៅតាមបណ្តាប្រទេសមួយចំនួន ពីករណីកោះគុតដើម្បីទាមទារឲ្យ រាជរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានការបាតុកម្មហើយ ក៏មានការបំផុសបំផុលឲ្យមានចលនាបាតុកម្ម នៅប្រទេសនានាផងដែរ ៕
