ភ្នំពេញ, ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៥ – សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI Chbar Ampov) បានរៀបចំកម្មវិធី “កិច្ចប្រជុំសមាជិកទូទៅ ឆ្នាំ២០២៥” ដោយជោគជ័យនៅ Capri by Fraser, Phnom Penh។ ព្រឹត្តិការណ៍នេះមានការចូលរួមពី លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៥ ជាមួយនឹង ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់ ដែលបានមកចូលរួមអបអរសាទរ និងផ្តល់ការគាំទ្រ។

កម្មវិធីនេះក៏បានទទួលការចូលរួមយ៉ាងសកម្មពី ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ភ្ញៀវកិត្តិយស និងសមាជិកសភាយុវពាណិជ្ជករអន្តរជាតិ ដែលបានអញ្ជើញចូលរួម ដើម្បីលើកកម្ពស់វិស័យអាជីវកម្ម និងភាពជាដៃគូរវាងសមាជិកក្នុងបណ្ដាញអន្តរជាតិ។

ក្នុងឱកាសនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ បានបង្ហាញទិសដៅអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលថ្មី និង ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសហប្រតិបត្តិការនិងការចូលរួមសកម្មរបស់សមាជិកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ការរៀបចំកម្មវិធីនេះ បានដឹកនាំដោយ:
-ប្រធានថ្នាក់តំបន់: លោក លី រិទ្ធឆវ័ន្ត
-ប្រធានគម្រោង និងអនុប្រធាន: កញ្ញា ឈួន សុគន្ធណារី
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ នឹងបន្តបំពេញបេសកកម្មក្នុងការបង្កើនសមត្ថភាពយុវជន អភិវឌ្ឍភាពជាអ្នកដឹកនាំ និងជំរុញអភិវឌ្ឍន៍សហគមន៍តាមរយៈគម្រោងច្នៃប្រឌិត និងសហគ្រិនភាព។





សូមទស្សនារូបភាពអនុស្សាវរីយ៍នៃព្រឹត្តិការណ៍






សម្រាប់ព័ត៌មានបន្ថែមដើម្បីក្លាយខ្លួនជាសមាជិក សូមទាក់ទង៖
📩 Email: jci.chbarampov@gmail.com
📞 Phone: +855 78 626 891
🌐 Facebook Page: https://www.facebook.com/jcichbarampov
📱 Telegram: https://t.me/jcichbarampovchannel
