ព័ត៌មានជាតិ

សម្តេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបានប្រឡូកផ្ទាល់ ក្នុងបុព្វហេតុការពារជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចមិនមែនជាអ្នកស្នេហាជាតិផ្តាច់មុខនោះទេ ប៉ុន្តែសម្តេចមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរ ។

នៅលើបណ្តាញសង្គម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបាន ប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរយើង នាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងបន្តទៅទៅអនាគត”។

ក្នុងនោះសម្តេចធិបតី ក៏បានបង្ហាញ នូវអនុស្សាវរីយ៍ខ្លះៗកាលពីពេលចុះពិនិត្យភូមិសាស្ត្រ ដើម្បីរៀបចំកសាងនិងពង្រឹងប្រៀបការពារជាតិ នៅតំបន់ព្រំដែន ក្នុងភូមិសាស្ត្រនៃនៃតំបន់អូអាឡៃ-អូតាង៉ាវ ឆ្នាំ២០១៧ផងដែរ៕

To Top