ភ្នំពេញ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ – សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំកម្មវិធី “ជំនួបសមាជិកប្រចាំឆ្នាំ ២០២៥ និងគម្រប់ខួប ១៥ឆ្នាំ – 2025 JCI Phnom Penh General Membership Meeting and 15 Years Anniversary” ដោយជោគជ័យ នៅសណ្ឋាគារ Hyatt Refency Phnom Penh។

ព្រឹត្តិការណ៍នេះមានការចូលរួម សំណាកភ្ញៀវកិត្តិយស ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ២០២៥ ជាមួយនឹងក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសប្រធានសាខាគ្រប់ជំនាន់ ផ្តល់ការគាំទ្រ និងអបអរសាទរក្នុងការប្រារព្វខួបគម្រប់១៥ឆ្នាំ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ក្នុងការបង្កើត ភាពជោគជ័យនៃការដឹកនាំប្រកបដោយចីរភាព និងជំរុញនៅសកម្មភាពវិជ្ជមានដល់សង្គម ដើម្បីលើកកម្ពស់វិស័យអាជីវកម្ម ការងារសហគមន៍ និងភាពជាដៃគូរវាងសមាជិកក្នុងបណ្ដាញអន្តរជាតិ។

ក្នុងឱកាសនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ បានបង្ហាញទិសដៅអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលថ្មី និង ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសហប្រតិបត្តិការនិងការចូលរួមសកម្មរបស់សមាជិកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

“ជំនួបសមាជិកប្រចាំឆ្នាំ ២០២៥ និងគម្រប់ខួប ១៥ឆ្នាំ ត្រូវបានរៀបចំយ៉ាងយកចិត្តទុក និងសម្រិតសម្រាំងបំផុតពីសំណាក់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែល មិនធ្លាប់មានពីមុនមក អមទៅដោយការសម្ដែងបទចម្រៀង ពីសំណាក់តារាចម្រៀងវ័យក្មេង និងមានទេពកោសល្យ លោក ម៉ម ពេជ្ជរិទ្ធ ដែលយាំងបរិយាកាសនៃ កម្មវិធី អោយកាន់តែមានភាពសប្បាយរីករាយលើសមួយកម្រិតទៀត។

ក្នុងឱកាសនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ បានបង្ហាញទិសដៅអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលថ្មី និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសហប្រតិបត្តិការនិងការចូលរួមសកម្មរបស់សមាជិកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ក្នុងឱកាសនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ បានបង្ហាញទិសដៅអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលថ្មី និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសហប្រតិបត្តិការនិងការចូលរួមសកម្មរបស់សមាជិកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងបន្តបំពេញបេសកកម្មក្នុងការបង្កើនសមត្ថភាពយុវជន អភិវឌ្ឍភាពជាអ្នកដឹកនាំ និងជំរុញអភិវឌ្ឍន៍សហគមន៍តាមរយៈគម្រោងច្នៃប្រឌិត និងសហគ្រិនភាព។

កម្មវិធី “ជំនួបសមាជិកប្រចាំឆ្នាំ ២០២៥ និងគម្រប់ខួប ១៥ឆ្នាំ ត្រូវបានរៀបចំឡើងដោយ:
ប្រធានថ្នាក់តំបន់: លោក ទីន កូលម៉េន
ប្រធានគម្រោង: លោក អ៊ុន មាសតារា









