ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញទិសដៅ ៦ចំណុចធំៗ ដើម្បីពង្រឹងលើការងារបង្រ្កាប បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្ត ប្រធានគណះកម្មការថ្នាក់ខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណះកម្មការ និងអនុគណះកម្មការថ្នាក់ខេត្តដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និង ពិនិត្យវឌ្ឍនភាព ការអនុវត្តន៍ស្មារតីលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ របស់ទីស្តីការគណះរដ្ឋមន្ត្រី ពាក់ព័ន្ធនិងការរៀបចំតំបន់អន្ទង់អាំង (ភ្នំ ១៥០០) អោយក្លាយជាតំបន់បៃតងឡើងវិញ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៍មានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត,មន្ទីរស្ថាប័ននានា ,កងកម្លាំងប្រដាប់អាវុធទាំងបី,អាជ្ញាធរស្រុកពាក់ព័ន្ធ និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោកខូយ រីដា អភិបាលខេត្ត ប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាប្រធានគណះកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានដាក់ចេញនូវទិសដៅការងារចំនួន ៦ ចំនុចធំៗដល់អនុគណះកម្មការទាំង ៦ ដើម្បីយកទៅអនុវត្តន៍បន្តក្នុងការពង្រឹងកិច្ចការងារទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និង ស្រុកភ្នំក្រវាញអោយទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕

To Top