ព័ត៌មានជាតិ

លោក សាយ គឹមឡម៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី និងជួយឱ្យគណបក្សកាន់តែរីកចម្រើន និងឈ្នះគ្រប់សមរភូមិបោះឆ្នោត

កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង តំណាងលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានបន្ថែមថា ក្នុងនាមប្រធានគណបក្សស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថោ ជេដ្ឋា ប្រធានក្រុមការងារមូលដ្ឋានចុះជួយស្រុកស្ទោង ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ ជំរុញការងារកសាងស្នាក់ការគណបក្សប្រជាជន ឲ្យបានគ្រប់ឃុំទាំងអស់នៅក្នុងស្រុកស្ទោងយើងនេះ និងអាចប្រែក្លាយទីស្នាក់ការគណបក្សនេះ ឲ្យមានជាសកម្មភាពនយោបាយជាប់ជាប្រចាំ ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពនយោបាយរបស់បក្ស ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជន និងសមាជិកគណបក្សឱ្យបានស្និទ្ធស្នាលបំផុត ជាពិសេសសុំឱ្យប្រធានគណបក្សឃុំ ខិតខំប្រឹងប្រែងពង្រឹងការងារកសាងបក្ស និងការកសាងសមាជិកសមាជិកាបក្សបន្ថែមទៀត ដើម្បីគណបក្សប្រជាជននិងដើម្បីប្រជាជន ជាពិសេសទទួលបានជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។

សូមបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីនេះ មានទំហំបណ្តោយ ៤៦.៥ម និងទទឹង៣៤ម៕ ដោយ សំនៀង

To Top