ព័ត៌មានជាតិ

ពីថ្ងៃ១-១០ មីនា សាំងធម្មតា មានតម្លៃ ៣ ៩៥០រៀល និងម៉ាស៊ូត ៣ ៨០០រៀល

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៩៥០រៀលក្នុង១លីត្រ (ចុះថ្លៃ ១០០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) បើធៀបទៅ១០ថ្ងៃមុន៕

To Top