ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ បទល្មើសលួច ឆក់ និងធាក់ប្លន់ម៉ូតូថយចុះ

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពទាំងករណីលួច ឆក់ ប្លន់ម៉ូតូ ចោរគាស់ផ្ទះ និងករណីវាយទាត់ម៉ូតូប្លន់ពេលយប់មានការថយចុះ ។ លោកថា ការថយចុះនេះ ដោយសារមានការពង្រាងកម្លាំងល្បាត នៅតាមដងផ្លូវនានានាពេលរាត្រី ក្នុងភូមិសាស្រ្តដែលគោលដៅសំខាន់របស់មុខសញ្ញា ។

លោកបន្តថា បន្ទាប់ពីមានការដាក់កម្លាំងល្បាតរួចមក កងកម្លាំងក៏បានបន្តធ្វើសកម្មបង្ក្រាប បទល្មើសព្រហ្មទណ្ឌគ្មានដកដៃនោះទេ ទោះបីជានៅសេសសល់ខ្លះៗក៏ដោយ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ សមត្ថកិច្ចពាក់ព័ន្ធជាប់ជាមួយរាជធានីភ្នំពេញ ។ ក្នុងនោះបើមុខសញ្ញារត់លាក់ខ្លួននៅខេត្តណាមួយ ក៏សមត្ថកិច្ចរាជធានីភ្នំពេញ សហការស្រាវជ្រាវយកមកអនុវត្តទាល់តែបាន គ្មានការលើកលែងនោះទេ ៕

To Top