ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល ជាមួយបងប្អូននារី ក្នុងន័យចូលរួមអបអរសាទរ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ខណៈដែល សិទ្ធិ សមភាព និងភាពអង់អាចស្រី្ត និងក្មេងស្រីគ្រប់រូប ជាប្រធានបទ ដែលបានលើកឡើង ក្នុងទិវាអន្តរជាតិ នារី ខួបលេីកទី១១៤ ក្នុងន័យលើកតម្កេីនសិទ្ធិនារី ដែលជាដៃគូ មិនអាចខ្វះបាន ជាមួយបុរសក្នុងគ្រប់កិច្ចកាសង្គម និងការអភិវឌ្ឍន៏ ។

ពីធីសំណេះសំណាល ជាមួយបងប្អូននារី ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរៀបចំឡេីង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង ។

ក្នុងពិធីនេះ លោក ឃួង ស្រេង បានកោតសរសើរដល់បងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់អស់កំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៏និងការងាគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ នៃការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាព ដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈម ដែលនៅសេសសល់ លើការងារអនុវត្ត សេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាធានព្រឹទ្ធសភា,សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍ កាយឬទ្ធិនារីកម្ពុជា ជូនចំពោះសមាជិក សមាជិការ នៃអង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្តេចនឹងលោកជំទាវ បណ្ឌិត តែងតែយកអស់ នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាព អភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រី ជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ ដឹកនាំក្រសួងស្ថាប័ន ។

ស្ត្រី ត្រូវបានគេមេីលឃេីញថា បានចូលរួមគ្រប់ការងារសង្គម ទាំងទិដ្ឋភាពនយោបាយ,សេដ្ឋកិច្ច,កិច្ចការសហគមនិងគ្រួសារ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច ជាតិដ៏មានសក្តានុពល។

ការលើកកម្ពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់នារី មានតាំងពីសម័យបុព្វកាលមកម្លេះ តាមរយៈពាក្យពេជន៍ អក្សរសាស្ត្រ ភាសារ ក្នុងការងារសង្គមដូចជា មាតុភូមិ,មេទ័ព,មេក្រុម, មេដំបូល,មេគ្រួសារ,មេឃុំ,មេស្រុកជាដើម៕






