ព័ត៌មានជាតិ

ជនបរទេសម្នាក់ បានស្លាប់សង្ស័យជាករណី គ្រាំងបេះដូង

កំពង់ស្ពឺ: ជនបរទេសម្នាក់ បានស្លាប់សង្ស័យជាករណី គ្រាំងបេះដូង នៅត្រង់ចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី៨ ខែមីនាឆ្នាំ២០២៥។

បើតាមសម្តីឈ្មោះ ញ៉ែម សុធន ភេទប្រុសអាយុ៥៨ឆ្នាំ មានមុខរបបុគលិកក្រុមហ៊ុន ឥណ្តូឆាយណាគ្រីន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះKOU KOU YIoW ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិសង្ហឹបុរី ប្រធានក្រុមហ៊ុនឥណ្តូឆាយណាគ្រីន ដើម្បីចុះទៅសិស្សាគំរោងរ៉េតបូក (ហៅការបោន) នៅក្នុងតំបន់ភ្នំឱរ៉ាល់ ។

លោកបានបន្តទៀតថា ពេលកំពុងធ្វើដំណើរនោះ ស្រាប់តែជនរងគ្រោះជាប់គាំងរកដួល គាត់បានទប់ជនរងគ្រោះជាប់ ហើយដាក់ឲ្យអង្គុយ នឹងបាននាំយកជនរងគ្រោះ ទៅកន្លែងតំណាក់ទី២ ដើម្បីជួយសង្គ្រោះ តែអកុលគាត់បានស្លាប់បាត់ទៅហើយ។

បើតាមប្រសាសន៍ លោកវេជ្ជ: បណ្ឌិត អ៊ុក សៀ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថា តាមពិនិត្យជាបឋមជនរង គ្រោះអាចស្លាប់ដោយសារតែគាំងបេះ ដោយមានការចូលរួម ពីការិយាល័យកោសល្យវិច្ច័យ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺផងដែរ ហើយករណីខាងនេះ មិនមានពាក់ព័ន្ឋ និងករណីឃាតកម្មនោះទេ។

សពជនរងគ្រោះក្រោយពីពិនិត្យរួច បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រាជធានីភ្នំពេញ រងចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រៃណី៕
ដោយ:សុខសុភ័ណ្ឌ រូបថតសមត្ថកិច្ច

To Top