កំពង់ចាម៖ នាយឧត្តមសេនីយ៍ ខេង សាមេធ កងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងដើម្បីបើកការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកព្រែកតាយី ក្នុងពេលឆាប់ៗខាងមុខនេះ នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា សំណង់ទំនប់ស្ទាក់ទឹកព្រែកតាយីនេះ អាចស្ទាក់ទឹកស្តុកទុកបានប្រមាណជា ៥០ម៉ឺន ម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ។ ក្នុងនោះមាន ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនិង ១៦៤៥ គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ៤២២ហិកតា និងដំណាំរួមផ្សំ ១២ហិកតា ផងដែរ៕



