ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះរោងចក្រផលិតក្រណាតកម្រាលពួក នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតកម្រាលពួកមួយកន្លែងស្ថិតក្នុងភូមិបាញ់កង្កែបឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺតាំងពីព្រឹករហូតដល់ម៉ោង១២ និង១៥នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ទើបរលត់។

សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថាអគ្គិភ័យឆាបឆេះអគារមួយខ្នងមានផ្ទុកសម្ភារ: សម្រាប់ផលិតកម្រាលពួក មានទំហំ៦០ម៉ែត្រគុណ១០០ម៉ែត្រ ក្នុងទីតាំងក្រុមហ៊ុនស៊ូលហ្វាស (MOVE FAST)ស្ថិតក្នុងភូមិឃុំខាងលើ។

ក្នុងករណីអគ្គិភ័យខាងលើបណ្តាលឲ្យខូចខាត:ឆេះអាគារមួយខ្នងទាំងស្រុក
ឆេះម៉ាសុីនគ្រីប ចំនួន៣គ្រឿង
ឆេះម៉ាស៊ីនដេរធំ ចំនួន៦ គ្រឿង
ឆេះម៉ាស៊ីនដេរតូច ចំនួន២៤គ្រឿង
ឆេះម៉ាសុីនចាក់ ចំនួន២គ្រឿង
ឆេះម៉ាសុីនលើកទិញ ចំនួន១គ្រឿង
ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនធំ។

សមត្ថកិច្ចបានបន្តទៀតថាគ្រោះអគ្គិភ័យឆេះអគារនេះអាចបណ្តាលកើតចេញពីការឆ្លងចរន្តអគ្គីសនីចេញពីម៉ាសុីនមូរក្រណាត់មួយនៅក្នុងអគារខាងលើ រួចផ្ទុះឆេះបែកផ្កាភ្លើងខ្ទាត់មកប៉ះក្រណាត់កម្រាលពួកឆាបឆេះកាន់តែខ្លាំង។

ក្នុងប្រតិបត្តិការជួយពន្លត់ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៨គ្រឿង រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តកំពង់ស្ពឺចំនួន ៨គ្រឿង រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យនគរបាលខេត្តកណ្តាលចំនួន ១គ្រឿង រថយន្តពន្លត់អគ្គិភ័យកងពលតូចលេខ ង៧០ចំនួន៧គ្រឿង
ប្រើប្រាស់ពេលវេលាពន្លត់រយ:ពេល៣៣៣នាទីទើបរលត់១០០%៕

ដោយ៖ សុខ សុភ័ណ្ឌ /រូបថតសមត្ថកិច្ច

To Top