ព័ត៌មានជាតិ

កសិករថៃ មកពីខេត្តចំនួន ១៩ ដឹកត្រីទីឡាយ៉ាថ្ពាល់ខ្មៅ មកទម្លាក់ចោល នៅជិតរបងវិមានរដ្ឋាភិបាល ក្នុងពេលលោកស្រីនាយករដ្ឋមន្រ្តី កំពុងនាំកូនរត់លេងក្នុងវាលស្មៅនៃវិមានរដ្ឋាភិបាល

Photo: Nutthawat Wichieanbut

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបដិសេធការរិះគន់ដែលថា លោកស្រីហាក់ដូចជាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ដោយនាំកូនៗរបស់លោកស្រី ទៅលេងនៅវាលស្មៅនៃវិមានរដ្ឋាភិបាល ចំពេលមានការតវ៉ារបស់កសិករ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី ផែតងតាន ត្រូវបានគេប្រដៅព្រោះលោកស្រី បែរជានៅមើលកូនប្រុសស្រីរត់លេង ខណៈកាលពីថ្ងៃអង្គារ គឺមានកសិករមកពីខេត្តចំនួន ១៩ បានដឹកត្រីទីឡាយ៉ាថ្ពាល់ខ្មៅ មកទម្លាក់ចោល មិនឆ្ងាយប៉ុន្មានពីរបងវិមានរដ្ឋាភិបាល ។

ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេបានស្អប់ខ្ពើមដល់ដំណើរការយឺតយ៉ាវ របស់រដ្ឋាភិបាលក្នុងការលុបបំបាត់ត្រីដែលរាតត្បាត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក។

នាយករដ្ឋមន្ត្រីថៃ បានបដិសេធថា លោកស្រីមិនបានព្រងើយកន្តើយនោះទេ ដោយនិយាយថា បញ្ហានេះកំពុងត្រូវបាននាយកដ្ឋានជលផលដោះស្រាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top