ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន វាយបំផ្លាញរថយន្តអ្នកដទៃ

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលបានវាយបំផ្លាញទ្រព្យសម្បត្តិ (រថយន្ត)អ្នកដទៃ កាលពីថ្ងៃ១៧ មីនា នៅចំណុចផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជយ័។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាជនជាតិចិននេះ កាលពីថ្ងៃ១៨ មីនា ពាក់ព័ន្ធករណីហិង្សា វាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ។

ជនសង្ស័យឈ្មោះ ZHOU CAIXIN ភេទប្រុស មុខរបរ កម្មករសំណង់ ជនជាតិចិន ស្នាក់នៅ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

To Top