ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំបញ្ចេញរថយន្តក្រុង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានជិះរថយន្ដក្រុង ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុក កំណើររបស់ខ្លួនម្ដងៗ បានសន្សំថវិកាបានច្រើន។

សម្តេចមហាបវរធិបតី មានប្រសាសន៍ថា «ឯកឧត្តម ឃួង ស្រេង យើងរៀបចំឡានក្រុង ជូនប្រជាជនទៅខេត្ត ដូចរាល់ សូមរៀបចំ ខ្ញុំ សួរអ្នកខ្លះ សន្សំបានច្រើន» ។

សូមរំលឹកថា ការបញ្ចេញរថយន្តក្រុង ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ គឺជាការបង្ហាញអំពីការគិតគូរខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ការបញ្ចេញរថយន្ដក្រុងនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយ ជូននប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕
