ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំការងារជនអន្តោប្រវេសន៍ រស់នៅក្នុងផ្ទះលើទឹក ក្នុងខេត្តចំនួន៥

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការងារជនអន្តោប្រវេសន៍ រស់នៅក្នុងផ្ទះលើទឹក ក្នុងខេត្តចំនួន៥ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តជាប់បឹងទន្លេសាប ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕

To Top