ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីលួចយកដោះយកដែក ផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone ) ចំនួន១ផ្ទាំង នៅតាមផ្លូវសាធារណៈ នៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ការឃាត់ខ្លួននេះ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណីលួចយកដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ។
ជនសង្ស័យឈ្មោះ ទួន កក្កដា ហៅ ខ្មៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកមាន៖ ផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone ) ចំនួន១ផ្ទាំង ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕



