ព័ត៌មានជាតិ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ចាត់តាំងមន្រ្តីជាន់ខ្ពស់ ចុះសិក្សាបន្ទាន់ ផ្លូវនិងស្ពាន នៅតំបន់អភិវឌ្ឍន៍ព្រៃស្នួល

តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចាត់តាំងលោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីជំនាញ ព្រមទាំងមន្ត្រីមន្ទីរអភិវឌ្ឍន៏ជនបទខេត្តតាកែវ ចុះសិក្សាបន្ទាន់ផ្លូវ និងស្ពានចាស់ទ្រុឌទ្រោម នៅតំបន់អភិវឌ្ឍន៍ព្រៃស្នួល ដែលមានទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ។

ផ្លូវនិងស្ពាននេះ ជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់តភ្ជាប់ឃុំចំនួន៤ (រវៀង ស្លា សំរោង ជំរះពេន) ក្នុងស្រុកសំរោង ខេត្តតាកែវ។

លោក សយ សុភាព ក្នុងនាមប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់អភិវឌ្ឍន៍ព្រៃស្នួល បានថ្លែងអំណរគុណដល់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចាត់តាំង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីជំនាញ ឱ្យចុះសិក្សាស្ថានភាពផ្លូវនិងស្ពានចាស់ទ្រុឌទ្រោម នាពេលនេះ។

លោក សយ សុភាព មានជំនឿនិងសង្ឃឹមថា ផ្លូវនិងស្ពាននេះ នឹងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ដោយសារតំបន់នេះ មានការឆ្លងកាត់ ការធ្វើដំណើរច្រើន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top