ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជូនសមាជិកសមាជិកាក្រោមអធិបតីភាព លោក​ ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។

កម្មវិធីនេះ បានរៀបចំឡើងនៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពស្និទ្ធស្នាល និងភាពស្អិតល្មួតរបស់ក្រុមការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅតាមប្រទេសគោលដៅដើម្បីធានាបាននូវភាពរឹងមាំ និងការពង្រឹងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top