ព័ត៌មានជាតិ

១៣ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងជាង ៥០នាក់ ក្នុងបទល្មើសជាង ១០ករណី

ភ្នំពេញ៖ ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ ព្រមទាំងមានការសហការ ចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាយការណ៍រាល់សកម្មភាពដែលមិនប្រក្រតី ផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់សមត្ថកិច្ច ក្នុងការចុះបង្ក្រាបបានជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១៣ថ្ងៃនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់  សៀមរាប ព្រះវិហា ក្រចេះ រតនគីរី ស្វាយរៀង និងខេត្តតាកែវ ៕

To Top