ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បដិសេធ ចំពោះការចុះផ្សាយ អំពីមរណភាពបងប្រុសរបស់សម្ដេច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសបដិសេធចំពោះការចុះផ្សាយមួយចំនួន អំពីមរណភាពបងប្រុសរបស់សម្ដេច គឺលោក (ហ៊ុន សាន) ដោយសម្ដេចបានបញ្ជាក់ថា បងប្រុសរបស់សម្ដេចនៅមានជិវិតនៅឡើយ ដែលគ្រូពេទ្យកំពុង បន្តសង្រ្គោះនៅហ្នឹងផ្ទះ។

នៅលើគណនីហ្វេសប៊ុក នាព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក និងបានភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « មុននេះប៉ុន្មានម៉ោងមានព័ត៌មានថា បងប្រុសរបស់ខ្ញុំ (ហ៊ុន សាន)ទទួលមរណភាពហើយ។ ខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅ មានជិវិតនៅឡើយដែលគ្រូពេទ្យកំពុង បន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្រុសខ្ញុំក៏ ដូចជាការរាប់អានចំពោះគ្រួសារខ្ញុំ»៕

To Top