ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធូស្រាលពីជំងឺ និងគ្រូពេទ្យអនុញ្ញាតចេញពីមន្ទីរពេទ្យហើយ តែទោះបីជាយ៉ាងណា សម្ដេចមិនអាចមកទាន់ដង្ហើមចុងក្រោយ របស់បងប្រុសរបស់សម្ដេច (ហ៊ុន សាន) បានឡើយ ។

នៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារ ទាំងស្រុងថា ៖ «បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹង ការបាត់បង់បងប្រុស ជាទីគោរពស្រឡាញ់ នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថា ភរិយាខ្ញុំបានធូរស្រាល ។ ព្រិកមិញគ្រូពេទ្យ បានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅ កាន់មន្ទីរពេទ្យវិញ នៅថ្ងៃទី២៩មីនា ដើម្បីពិនិត្យសាជាថ្មី ។ យោងលើពេលវេលានេះ ខ្ញុំគិតថា បើទោះភរិយាខ្ញុំ ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ ត្រឡប់មកប្រទេសវិញ ថ្ងៃ២៩ឬ៣០មីនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយ របស់បងប្រុសខ្ញុំ ដែលអាចនឹងលាចាកលោក នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ស្អែកនេះ បានដែរ(ព័ត៌មានប៉ានស្មានរបស់គ្រូពេទ្យ ដែលព្យាបាលបងប្រុសខ្ញុំ) ។ តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការ លំបាកលើរឿងពីរ ក្នុងពេលតែមួយ ដូចពីម្សុិលមិញ ៕



