ព័ត៌មានជាតិ

អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុង​ស្ថិតនៅទីតាំងអាគាររលំដោយសារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង

ភ្នំពេញ ៖ លោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្ថិតនៅទីតាំងអាគារ ដែលកំពុងសាងសង់ហើយ ត្រូវបានរលំដោយសារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងរងចាំព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថៃ។

យោងតាមបណ្ដាញសង្គមរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថា បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាហ៍លំបាកនេះ៕

To Top