ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយ និងចែកចាយ នូវព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ស្ដីពីការស្លាប់ពលករខ្មែរ នៅក្នុងគ្រោះរញ្ជួយដីបាក់រលំអគារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
លោក កត្តា អ៊ន គូសបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា”គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។សូមសាធារណជន កុំជឿ និងកុំចែកចាយបន្ដពីបណ្ដាញសង្គមទាំងនោះ”៕
