ព័ត៌មានជាតិ

ការលើកកម្ពស់ស្តង់ដារសហគ្រាសធន់តូច និងមធ្យមទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក

កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺបើកសិក្ខាសាលាសហគ្រិនភាព SME ក្នុងប្រធានបទ (ការលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់និងពិភពលោក។

ធ្វើឡើងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចំបក់  ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺមានអញ្ជើញចូលរួមប្រមាណ៦០នាក់។ លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ថា:ការលើកកម្ពស់ស្តង់ដារសហគ្រាសធន់តូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក អាចទទួលបានអ្នកមកវិនិយោគមកកាន់ខេត្តកំពង់ស្ពឺរឹតតែច្រើន ហើយក៌ជាឱកាសរបស់ប្រជាពលរដ្ឋក្នុងខេត្តធ្វើការងារឱ្យបានទៅតាមស្តង់ដារសហគ្រាសធន់តូច និងមធ្យម នាំចេញទៅពិភពលោក។

នៅក្នុងឱកាសនេះដែរ លោក ញិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឱ្យដឹងថា:ខេត្តកំពង់ស្ពឺជាចំណុចជាប់ព្រុំប្រទល់ខេត្តព្រះសីហនុកំពង់ផែ ផង និងជាផ្នែកជាប់ព្រុំប្រទល់ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នរោងចក្រសហគ្រាសធន់តូច និងមធ្យម ក្នុងភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺសព្វថ្ងៃនេះមានចំនួនសរុបប្រមាណ១៩៩៣ ចំណែកប្រជាពលរដ្ឋ មានចំនួនសរុបប្រមាណ ៩៥ម៉ឺនក្នុងខេត្ត ហើយសព្វថ្ងៃកម្លាំងពលកម្មមិនទាន់គ្រប់គ្រាន់ដើម្បីបំរើការងារ ជាមួយម្ចាស់អាជីវកម្ម ។

លោក ម៉ៅ វិបុលប្រធានក្រុមការងារវិស័យ(គ)ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យមនិងសេវា វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន នៃសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ថា:សហគ្រាសធន់តូច និងមធ្យម អាចនាំអ្នកជំនួញចាប់ដៃគូរទៅទីផ្សារបាននៅលើពិភពលោកក្នុងនាមខ្លួនយើងជាអ្នកផលិតផងជាអ្នកនាំចេញផងតាមតម្រូវការទីផ្សារអន្តរជាតិនៅឆ្នាំ២០៣០ មិនខានឡើយ។ ស្របតាមអនុសាសន្ត៍សម្តេចបវធិបតី ហ៊ុន ម៉ានី នាយករដ្ឋមន្ត្រីនិតិកាលទី៧ ដែលអាចប្រជាពលរដ្ឋមានជីវិភាពបានសមរម្យជីវិភាពក្នុងក្រុមគ្រួសារ៕

ដោយ៖ សុខ សុភ័ណ្ឌ/ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top