ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ត្រូវនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដាក់ចេញនូវយុទ្ធនាការ “ត្រូវនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ”។

កម្មវិធីបើកយុទ្ធនាការនេះ ចាប់ផ្តើមឡើងនាថ្ងៃ១ មេសា ។ មុនចាប់ផ្តើមនូវយុទ្ធនាការ លោករដ្ឋមន្រ្តីព័ត៌មានក៏បានរៀបចំសន្និសីទសារព័ត៌មានមួយផងដែរ កាលពីថ្ងៃ៣១ មីនា ។ ក្នុងសន្និសីទនេះ បានផ្តោតជាសំខាន់ទៅលើ “សូមនិយាយថាទេ! ចំពោះដំណឹងក្លែងក្លាយ (Fake News)”

បើតាមលោករដ្ឋមន្រ្តី ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។

លោក នេត្រ ភក្ត្រា បន្តថា ករណីសង្ស័យថា ជាព័ត៌មានក្លែងក្លាយ កុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information៕

To Top