ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ដេញថ្លៃជាសាធារណៈ អ្នកផ្គត់ផ្គង់សម្ភារ និងឈ្នួលពលកម្មរុះរើ TR#2 90/90/45MVA, 230/115/22kV ពីអនុស្ថានីយអគ្គិសនីបាត់ដំបង ទៅដំឡើងនៅអូរសោម

ភ្នំពេញ៖ អគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានប្រកាស ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ​ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារ និងឈ្នួលពលកម្មរុះរើ TR#2 90/90/45MVA, 230/115/22kV ពីអនុស្ថានីយអគ្គិសនីបាត់ដំបង CPG(GS15) យកទៅដំឡើងប្រើប្រាស់នៅអនុស្ថានីយអគ្គិសនីអូរសោម (GS22) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការផ្គត់ផ្គង់សម្ភារនិងឈ្នួលពលកម្មរុះរើ TR#2 90/90/45MVA, 230/115/22kV ពីអនុស្ថានីយអគ្គិសនីបាត់ដំបង CPG(GS15) យកទៅដំឡើងប្រើប្រាស់នៅអនុស្ថានីយអគ្គិសនីអូរសោម (GS22) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមានដាក់លក់ នៅអង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website : www.edc.com.kh) ។

សម្រាប់ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:០០ ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៥ ។ ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ៕

To Top