ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាជូនថា ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃ អាទិត្យ។ ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅ ផ្សារទំនើបអ៉ីអនទី៣នេះ គឺជាការបង្កភាពកាន់តែងាយស្រួលដល់ប្រជា ពល រដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន។

បច្ចុប្បន្ននេះ ក្រៅពីផ្សារទំនើបអ៉ីអនទី៣ហើយនោះ នៅផ្សារទំនើបអ៉ីអនទី២ ក៏មានការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនផងដែរ។ ការផ្តល់សេវាបានលឿនរហ័ស ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្ត ទុក ដាក់ ហើយបានដាក់ចេញកម្មវិធីកែលំអការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់៕

To Top