ព័ត៌មានជាតិ

ទូតអាមេរិក អបអរសាទរ យោធាខ្មែរ២រូប ទៅចូលរួមវគ្គការសិក្សាផ្នែកវិជ្ជាជីវៈយោធា នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃ ចន្ទ ទី ០៧ ខែមេសា ឆ្នាំ២០២៥ បានសម្តែវនូវអណរសាទរចំពោះមន្រ្តីយោធាកម្ពុជា២រូប ដែលទទួលបានទិដ្ឋាការ ដើម្បីទៅចូលរួមវគ្គការសិក្សាផ្នែកវិជ្ជាជីវៈយោធានៅសហរដ្ឋអាមេរិក។

ប្រភពដដែលបានឲ្យដឹងថា «រួមគ្នាដើម្បីភាពរឹងមាំ និងសន្តិសុខ។ 🇺🇸🇰🇭 សូមចូលរួមអបអរសាទរ ដល់មន្ត្រីយោធាពីររូបគឺលោកវរសេនីយ៍ឯក ឆុង រំចេក និងលោកវរសេនីយ៍ទោ ម៉ែត គឹមឡុង នៃកងយោធពលខេមរភូមិន្ទ ដែលទទួលបានទិដ្ឋាការ ដើម្បីទៅចូលរួមវគ្គការសិក្សាផ្នែកវិជ្ជាជីវៈយោធានៅសហរដ្ឋអាមេរិក។»

បើតាមស្ថានទូត លោកវរសេនីយ៍ឯក រំចេក នឹងក្លាយជាមន្ត្រីយោធាកម្ពុជាដំបូង ចូលរួមវគ្គយុទ្ធសាស្ត្រការពារជាតិ ក្រោយការបញ្ជូនចុងក្រោយនៅឆ្នាំ ២០១៧ មក។ ចំណែកលោកវរសេនីយ៍ទោ គឹមឡុង គឺជាមន្ត្រីយោធាកម្ពុជាដំបូងផងដែរ ដែលនឹងចូលរួមវគ្គនាយបញ្ជាការសេនាធិការ​ បន្ទាប់ពីការបញ្ជូនចុងក្រោយនៅឆ្នាំ ២០១៩​៕

រូបថត៖ ស្ថានទូតអាមេរិក

To Top