បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថានឹងដាក់ពន្ធបន្ថែម៥០ភាគរយបន្ថែមទៀតទៅលើការនាំចូលរបស់ចិនទាំងអស់ លុះត្រាតែទីក្រុងប៉េកាំងនឹងធ្វើការឆ្លើយតបទៅលើការដំឡើងពន្ធ៣៤ភាគរយរបស់ខ្លួនដែលបានស្នើឡើងនាពេលចុងក្រោយ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានដាក់ចេញការបន្ថែមពន្ធគយចាប់ពី ១០ភាគរយទៅ ៤៩ភាគរយ លើការនាំចូលពីគ្រប់ប្រទេស។
ដោយក្នុងនោះមានរួមបញ្ចូលពន្ធ៣៤ភាគរយបន្ថែមទៀតលើការនាំចូលពីប្រទេសចិន បូកបន្ថែមពី២០ភាគរយ ដែលមានស្រាប់ដែលបានអនុម័តកាលពីខែមុនដែលជាការឆ្លើយតបទីក្រុងប៉េកាំងបានប្រកាសថាខ្លួននឹងសងសឹកជាមួយនឹងការដំឡើងពន្ធ៣៤ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា ប្រសិនបើប្រទេសចិនមិនដកការកើនឡើង៣៤ភាគរយរបស់ខ្លួនលើសពីការរំលោភលើការជួញដូររយៈពេលវែងរបស់ពួកគេនៅថ្ងៃស្អែកទី៨ខែមេសា ឆ្នាំ២០២៥ នោះ សហរដ្ឋអាមេរិកនឹងដាក់ពន្ធបន្ថែមលើប្រទេសចិនចំនួន៥០ភាគរយទៀតចាប់ពីថ្ងៃទី៩ខែមេសា។
គួរឲ្យដឹងទៀតដែរថាប្រធានាធិបតីអាមេរិកក៏បានគំរាមលុបចោលរាល់កិច្ចពិភាក្សាដែលបានកំណត់ពេលជាមួយនឹងប្រទេសចិន ហើយជំនួសមកវិញនូវការចាប់ផ្តើម ការចរចាជាមួយប្រទេសផ្សេងទៀតជំនួសវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
