ព័ត៌មានជាតិ

លោកបណ្ឌិត វ៉ាន់ ផល ផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ បណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសារគោរពជូនពរសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក​ ព.ស ២៥៦៩ គ.ស ២០២៥ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី និងទសបារមីទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី សូមព្រះអង្គប្រោសប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរជូនសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យដ៏ធំធេងថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top