ព័ត៌មានជាតិ

ឃាត់ខ្លួនជនបរទេសម្នាក់ បង្កការអុកឡុក តាមដងផ្លូវ នាថ្ងៃសង្ក្រាន្តវត្តភ្នំ ថ្ងៃទី២

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចដែលទទួលភារកិច្ច ឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាព នៅសង្ក្រាន្តវត្តភ្នំបានឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់ ដែលបានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីតាំងសង្ក្រាន្តវត្តភ្នំ នាថ្ងៃទី២ ។

ជនជាតិបរទេសនេះដែលបានបង្កបញ្ហា នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ៩០ កែង៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានឮឈ្មោះ Mukaba Matondo Kevin ភេទប្រុស អាយុ៣៤ ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចដែលមានភារកិច្ចឈរជើង ការពាររក្សាសន្តិសុខសុវត្ថិភាព ចាប់ឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ តែជនបរទេសរូបនោះមិនសហការ ជាមួយសមត្ថកិច្ច ។

ជាមួយគ្នានោះដោយមានការ សម្របសម្រួលនីតិវិធីពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ទទួលខណ្ឌដូនពេញ ជនបរទេសរូបនេះត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្នរង់ចាំបន្តការសាកសួរតាមនីតិវិធី ៕

To Top