ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍សម្លាប់ពលរដ្ឋ ៩នាក់ និងបង្ករបួសធ្ងន់-ស្រាល ២០នាក់

ភ្នំពេញ ៖ នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី២ ពោលថ្ងៃទី១៥ មេសា មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។ នេះបើតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងទាំង១៣លើកនេះ គ្រោះថ្នាក់នៅពេលយប់៧លើក ហើយបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ១នាក់) , រងរបួសសរុប ២០នាក់ (ស្រី ៥នាក់) , រងរបួសធ្ងន់ ១៤នាក់ (ស្រី ៥នាក់) រងរបួសស្រាល ៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ៦នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ៥លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) , មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ៤នាក់) , ស្រវឹង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) ៕

To Top