ព័ត៌មានជាតិ

ព្រឹត្តិការណ៍លៀសហាល ចម្ងាយ១ពាន់ម៉ែត្រ ទម្ងន់៣តោន នៃសង្ក្រាន្តកំពង់ចាម ទាក់ទាញទេសចរនិងពលរដ្ឋយ៉ាងកុះករ

ភ្នំពេញ៖ ព្រឹត្តិការណ៍លៀសហាលដែលមានរយៈចម្ងាយប្រមាណជា ១.០០០ម៉ែត្រ ទម្ងន់ ៣តោន នៃសង្ក្រាន្តកំពង់ចាម បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករចូលរួមលេងកម្សាន្តនិងចូលពិសារលៀសហាល។

ព្រឹត្តិការណ៍លៀសហាលនេះត្រូវបានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងព្រឹត្តិការណ៍លៀសហាល ចម្ងាយ ១.០០០ម៉ែត្រ ទម្ងន់ ៣តោន នៃសង្ក្រាន្តកំពង់ចាម អាចចាត់ទុកជាព្រឹត្តការណ៍មានលក្ខណៈច្នៃប្រឌិតខ្ពស់ ព្រោះលៀសហាល គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទី៕

To Top