ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក

ភ្នំពេញ៖ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក បានថយចុះចំនួន ១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា «ទិន្នន័យគ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេស រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន ១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន ០៤ ករណី ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ០២ ករណី កំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ០១ករណីដូចគ្នា»៕

To Top