ព័ត៌មានជាតិ

គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ កំពត- ភ្នំកូនសត្វ បាននិងកំពុងលើកកម្ពស់វិស័យកសិកម្ម និងទេសចរណ៏ក្នុងតំបន់

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ផ្លូវជនបទជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីតំបន់មួយ ទៅតំបន់មួយ ឱ្យកាន់តែមានភាពប្រឡាក់ក្រឡាគ្នា ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រពលរដ្ឋ បានកាន់តែឆាប់រហាស់ បង្កើនប្រាក់ចំណុល សម្រូលការដឹកជញ្ចូន ចំណេញេញពេលវេលា បង្កើរផលិតភាពកសិកម្ម សេវាសុខភាព អប់រំ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោករដ្ឋមន្រ្តី បញ្ជាក់ថា ជាក់ស្តែងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ឈ្នោះផ្លូវៈ កំពត- ភ្នំកូនសត្វ មានប្រវែងៈ៦.៤៤គម បាននិងកំពុងលើកកម្ពស់វិស័យកសិកម្ម និងទេសចរណ៏ក្នុងតំបន់ តាមរយៈការតភ្ជាប់បណ្តាញខ្សែផ្លូវជនបទ ទៅកាន់ទីផ្សារនិងតំបន់ទេសចរណ៍ ដែលសម្រួលការធ្វើដំណើរ និងបានទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តឱ្យបានច្រើនឡើង៕

To Top