ព័ត៌មានអន្តរជាតិ

Breaking News: សម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទីវង្គតហើយ នៅព្រះជន្មាយុ ៨៨ព្រះវស្សា

AFP

បរទេស៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលជាសម្តេចប៉ាបអាមេរិកឡាទីនដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលបានទាក់ទាញពិភពលោកជាមួយនឹងរចនាប័ទ្មដ៏រាបទាប និងការព្រួយបារម្ភចំពោះអ្នកក្រ របស់លោក បានសោយទីវង្គតហើយនៅថ្ងៃចន្ទនេះ នៅជន្មាយុ ៨៨ ព្រះវស្សា។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលទទួលរងពីជំងឺសួតរ៉ាំរ៉ៃ និងបានដកផ្នែកមួយ នៃសួតចេញកាលពីនៅក្មេងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Gemelli នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយសារវិបត្តិផ្លូវដង្ហើម ដែលបានវិវត្តទៅជាជំងឺរលាកសួតពីរដង។ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានចំណាយពេល ៣៨ ថ្ងៃនៅទីនោះ ដែលជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរបំផុត៕

ប្រែសម្រួលៈ ណៃ តុលា

To Top