ព័ត៌មានជាតិ

ក្រុមហ៊ុនVietjet ដំណើរការជើងហោះហើរទៅកាន់កោះ​Con Dao ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ​ ដើម្បីស្វែងយល់ពីប្រទេសវៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរត្រង់ថ្មីចំនួនពីរតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាមួយនឹងកោះដ៏ស្រស់ស្អាតគឺកោះ Con Dao កាលពីថ្ងៃទី ១៩ខែមេសា។ ការចាប់ផ្តើមផ្លូវហោះហើរថ្មីនេះ ពង្រឹងការតភ្ជាប់ក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ និងផ្តល់ជូនអ្នកដំណើរនូវជម្រើសកម្សាន្តកាន់តែច្រើនទៅកាន់គោលដៅប្រវត្តិសាស្ត្រ និងកន្លែងគោរពបូជានិងជំនឿអរូបិយដ៏សំខាន់បំផុតមួយរបស់វៀតណាម។

ផ្លូវហោះហើរដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការជាមួយនឹងជើងហោះហើរសរុបចំនួន ២៨ ជើងក្នុងមួយសប្តាហ៍។ ពីទីក្រុងហាណូយក្រុមហ៊ុន Vietjet ផ្តល់ការចេញដំណើរពីរពេលព្រឹកជារៀងរាល់ថ្ងៃទៅកាន់កោះ Con Dao ជាមួយនឹងរយៈពេលហោះហើរ ២ ម៉ោង និង ១០នាទី។ ជើងហោះហើរពីរក៏ចេញដំណើរពីទីក្រុងហូជីមិញជារៀងរាល់ព្រឹកជាមួយនឹងរយៈពេលហោះហើរ ៤០ នាទី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។

ឥឡូវនេះ អ្នកធ្វើដំណើរមានជម្រើសធ្វើដំណើរកម្សាន្តបានកាន់ច្រើន តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ទៅកាន់កោះ Con Dao ដែលមានទីតាំងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម និងមានភាពល្បីល្បាញខាងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនិងមានភាពស៊ីសង្វាក់គ្នាជាប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ សេវាកម្មជើងហោះហើរនេះ ផ្តល់ជូនសំបុត្រពីរប្រភេទគឺ៖ Eco និង SkyBoss ។ អ្នក​ដំណើរ SkyBoss ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាទិភាពដូចជា ដាក់ឥវ៉ាន់​តាម​ខ្លួនបាន ៧ គីឡូក្រាម និងដាក់​ឥវ៉ាន់​តាមយន្តហោះបន្ថែមទៀតបាន​ ៧ គីឡូក្រាម។ អ្នក​ដំណើរ​ដែលមានសំបុត្រ Eco អាចដាក់​​អីវ៉ាន់​តាម​ខ្លួន​ក្នុង​ទម្ងន់ ៧ គីឡូក្រាម អាស្រ័យ​តាម​លក្ខខណ្ឌកំណត់ផ្សេងៗ។ ឥឡូវនេះ អ្នកដំណើរអាចកក់សំបុត្រទុកមុនបានតាមគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

បច្ចុប្បន្ន Vietjet ដំណើរការហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ពីកន្លែងដែលអ្នកទេសចរអាចទៅដល់គោលដៅផ្សេងទៀតក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន។ នារដូវក្តៅនេះក្រុមហ៊ុន Vietjet អញ្ជើញអ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងរកភាពទាក់ទាញនៃកោះ Con Dao ដើម្បីធ្វើដំណើរកម្សាន្តប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។

To Top