ភ្នំពេញ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្មកសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។

យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។
យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាពសប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយក្នុងនោះ ៧៣% នៃអ្នកប្រើប្រាស់ TikTok ទទួលបានព័ត៌មានកាន់តែច្រើនពីផលិតផល និង ៥៧% ធ្វើការទិញបន្ទាប់ពីមើលវីដេអូអំពីផលិតផលនៅពេលនោះ។

យោងតាមតួលេខទាំងនេះ Aleph Group ដែលជាដៃគូទីផ្សាររបស់TikTok for Business ក៏បង្ហាញលទ្ធផលនៃការសិក្សានេះដល់ម៉ាកយីហោ ឬអាជីវកម្ម រួមទាំងភ្នាក់ងារអាជីវកម្មខ្មែរជាច្រើន ឱ្យបានដឹងថា រាល់ពិធីបុណ្យនានា គឺជាពេលវេលាដ៏ល្អសម្រាប់ម៉ាកយីហោ ឬអាជីវកម្មខ្មែរឱ្យរក្សាបានភាពទាក់ទាញ និងមានវត្តមាននៅលើ TikTok ។ លើសពីនេះ យោងតាមការសិក្សាក៏បានបង្ហាញថា អ្នកប្រើប្រាស់ TikTok ចំនួន ៦៨% នៅតែបន្តប្រើប្រាស់ TikTok ក្នុងកម្រិតដូចគ្នា ហើយកាន់តែប្រើច្រើនជាងពេលធម្មតាទៅទៀតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។
លោក Sea Yen Ong នាយកគ្រប់គ្រងទូទៅប្រចាំប្រទេស វៀតណាម និងកម្ពុជានៃ TikTok for Business មានប្រសាសន៍ថា៖ “TikTok មិនមែនគ្រាន់តែជាវេទិកាសម្រាប់ទទួលបានភាពរីករាយ និងភាពច្នៃប្រឌិតនោះទេ TikTok ក៏ជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់។ ថ្ងៃឈប់សម្រាក TikTok គឺជាកន្លែងដែលមានទំនោរសម្រាប់ការផ្សព្វផ្សាយផលិតផលដ៏លេចធ្លោរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកប្រើប្រាស់ក៏និយមចូលចិត្ត ទិញទំនិញ និងដើរកម្សាន្តផងដែរ។”
ការសិក្សានេះ ក៏បានបង្ហាញថាការដាក់លក់ផលិតផលថ្មីនៅលើទីផ្សារបានកើនឡើងទ្វេដងក្នុងអំឡុងថ្ងៃឈប់សម្រាក ដែលក្នុងនោះផលិតផលសម្រាប់ថ្ងៃឈប់សម្រាកជិតមួយដងកន្លះត្រូវបានដាក់លក់។ ហើយផលិតផលប្រភេទ អាហារ និងភេសជ្ជៈ គឺជា ទំនិញដែលត្រូវបានទិញច្រើនជាងគេក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលផលិតផលសំលៀកបំពាក់ និងថែរក្សាសម្រស់ស្ថិតនៅលំដាប់ទីពីរ និងទីបី។
ការសិក្សានេះក៏បង្ហាញផងដែរនូវមាតិកាក្នុងស្រុកដ៏ពេញនិយមដែលរួមមាន អាហារ និងភេសជ្ជៈ ទំនិញវេចខ្ចប់ សំលៀកបំពាក់ និងការធ្វើដំណើរ។ ហេតុផលចំបងៗដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺដើម្បីរក្សាទំនាក់ទំនងល្អក្នុងគ្រួសារ និងការស្វែងយល់អំពីវប្បធម៌។ យោងតាមការសិក្សា ៦៩% នៃអ្នកធ្វើដំណើរ និយមធ្វើដំណើរដើម្បីចំណាយពេលវេលាល្អៗជួបជុំគ្រួសារ ខណៈដែល ៥៧% ទៀត ធ្វើដំណើរកម្សាន្តសប្បាយ និងសម្រាកលំហែកាយ។ លើសពីនេះ ៥២% បានធ្វើដំណើរទៅកម្សាន្តនៅកន្លែងថ្មីៗ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺថែមទាំងនៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនេះ ៤៩% គេធ្វើដំណើរទៅកម្សាន្តនៅកន្លែងផ្សេងៗនៃប្រទេសកម្ពុជា ហើយ ៤៣% បានធ្វើសកម្មភាពកម្សាន្តសប្បាយនៅតាមសហគមន៍របស់គេ។ ការយល់ដឹងទាំងនេះ បញ្ជាក់អំពីកត្តាជំរុញការផ្សព្វផ្សាយការយល់ដឹងផ្នែកវប្បធម៌ និងបទពិសោធន៍នានានៅពីក្រោយការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ហើយការសិក្សារបស់ TikTok បង្ហាញថាអាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពី ការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ TikTok ជាមួយនឹងផលិតផល ឬអាជីវកម្មដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅលើបណ្តាញសង្គម។
TikTok ផ្តល់នូវដំណោះស្រាយដ៏ពេញលេញសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយចាប់ផ្តើមជាមួយមុខងារសម្រាប់លើកកម្ពស់ការយល់ដឹងដូចជា Branded Effects ដែលអនុញ្ញាតឱ្យម៉ាកយីហោ ឬអាជីវកម្មនានាបង្កើត filters និង effects ហើយ TopView គឺជាមុខងារផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់របស់ TikTok ដែលវាបង្ហាញនៅពេលអ្នកប្រើប្រាស់ចាប់ផ្តើមបើកប្រើកម្មវិធី TikTok។ TikTok ក៏មានមុខងារ Reach & Frequency ដែលជាមុខងារសម្រាប់ព្យាករណ៍កម្រិតនៃចំនួនដងនៃការផ្សព្វផ្សាយទៅដល់របស់ទស្សនិកជន ដែលអាចគ្រប់គ្រងបាន និងមុខងារ Top Feed ដែលអាចប្រើដើម្បីផ្សាយពាណិជ្ជកម្មនៅក្នុង Feed។ សម្រាប់ការផ្សាយពាណិជ្ជកម្មយក Engagement TikTok ផ្តល់មុខងារឱ្យជ្រើសរើសគោលបំណងផ្សព្វផ្សាយជាការមើលវីដេអូ (Video Views) ដើម្បីបង្កើនអន្តរកម្ម និងការទំនាក់ទំនងក្នុងសហគមន៍ដើម្បីបង្កើនចំនួនអ្នកតាមដាន ឬការចូលមើល profile។ ជាចុងក្រោយ សម្រាប់ការផ្សព្វផ្សាយដើម្បីជំរុញឱ្យអតិថិជនធ្វើអ្វីមួយ TikTok ក៏ផ្តល់មុខងារនៃការផ្សព្វផ្សាយកម្មវិធីដើម្បីជំរុញការដំឡើង ឬធ្វើសកម្មភាព និងការផ្សាយពាណិជ្ជកម្មតាមប្រអប់សារដែលលើកទឹកចិត្តឱ្យមានការសាកសួរព័ត៌មានអំពីសេវាឬផលិតផលតាមរយៈមុខងារសារនៅក្នុង TikTok។
