ប៉េកាំង៖ លោក សយ សុភាព ប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងគណៈប្រតិភូដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍( Global South) នៅថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលទស្សនា ស្នាក់ការកណ្តាល របស់ទីភ្នាក់ងារព័ត៌មាន ស៊ិន ហួរ របស់រដ្ឋ នៅទីក្រុងប៉េកាំង។


ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍( Global South)នេះ រៀបចំដោយការិយាល័យអន្តរជាតិ នៃបក្សកុម្មុនិសចិន។


បើតាមអ្នកគ្រប់គ្រងបានឱ្យដឹងថា មុនដំបូងស្ថាប័ននេះ មានឈ្មោះថា ព័ត៌មានក្រហមរបស់ចិន ដែលត្រូវបានបង្កើតនៅក្នុងខែ១១ ឆ្នាំ១៩៣១ ក្រោយមកបានប្ដូរទៅជាទីភ្នាក់ងារព័ត៌មាន ស៊ិន ហួរ នៅខែ១០ ឆ្នាំ១៩៤៩។


អ្នកគ្រប់គ្រងបានឱ្យដឹងទៀតថា បច្ចុប្បន្នទីភ្នាក់ងារព័ត៌មាន ស៊ិន ហួរ មានការិយាល័យចំនួន១៨០ និងមានបុគ្គលិកទាំងអស់ជាង៦០០០នាក់ នៅទូទាំងពិភពលោក៕


