ព័ត៌មានជាតិ

អ្នកស្រាវជ្រាវសារព័ត៌មាន មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (Global South) ចុះស្វែងយល់ការអភិឌ្ឍន៍ដល់មូលដ្ឋាន ក្រោមគោលនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់

ចិន៖ ការិយាល័យទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិសចិន IDCPC បានដឹកនាំគណៈប្រតិភូ ដែលជាអ្នកស្រាវជ្រាវ សារព័ត៌មាន មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (Global South) មកពីអាស៊ីខាងត្បូង និងអាស៊ាន ស្វែងយល់ការអភិឌ្ឍន៍ដល់មូលដ្ឋាន ដែលជាគោលនយោបាយ របស់លោកប្រធានាធិបតី ស៊ី ជីងពីង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមគោលនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់។

បើតាមអ្នកគ្រប់គ្រង កសិដ្ឋានដឹកនាំដាំដើមឱសថបុរាណ បានឱ្យដឹងថា កសិដ្ឋានបានទទួលជោគជ័យ ដោយថែមទាំងបង្កើតរោងចក្រ ផលិតឱសថថែមទៀត ហើយជួយជំរុញឱ្យប្រជាជន នៅមូលដ្ឋានមានប្រាក់ចំណូល កសាងជីវភាពរបស់ពួកគេបាន។

តាមការអង្កេតជាក់ស្តែង អ្វីដែលប្រធានាធិបតី លោក ស៊ី ជីនពីង បានដាក់ចេញជាគោលនយោបាយ គឺអនុវត្តន៍បានជោគជ័យទាំងអស់ មិនថាកន្លែងនេះទេ តំបន់ដ៏ទៃទៀតគឺដូចគ្នា៕

To Top