ព័ត៌មានជាតិ

មន្រ្តីបញ្ជាក់ពីស្ថានភាព ច្រកទ្វារព្រំដែន អន្តរជាតិអានសេះ

ភ្នំពេញ ៖ មន្រ្តីនៃទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះវិហារ បានបញ្ជាក់ពីស្ថានភាព ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ក្រោយភាគីថៃ បិទជាឯកតោភាគី កាលពីថ្ងៃ១ ឧសភា ។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ដោយឯកតោភាគីពីសំណាក់ភាគីថៃ របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ឧសភា ភាគីថៃបានបិទ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគី ពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅ ច្រកទ្វារព្រំដែនអានម៉ា (ភាគីថៃ)។

ច្រកទ្វារព្រំដែនអានសេះ បើកដំណើរការដោះដូរទំនិញ រយៈពេល ២ថ្ងៃក្នុង១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍) ដោយមានការផ្លាស់ប្តូរ ទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះប្រជាពលរដ្ឋកម្ពុជា នាំយកកសិផល និងអនុផលព្រៃឈើ តាមរដូវកាលទៅលក់ឲ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ..ល) និងភាគីថៃ មានលក់ទឹកសុទ្ធ ដួង មាន់ និងអីវ៉ាន់ចាបហួយ មួយចំនួន។

ជាមួយគ្នានេះ សេចក្តីប្រកាសអះអាងថា ការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ ផលប្រយោជន៍ ដែលតាមការពិនិត្យ ជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង ៕

To Top