ព័ត៌មានជាតិ

គម្រោងដាក់លូ ពង្រីកផ្លូវជាង៥០០ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ព្រៃស្នួល នឹងត្រូវស្ថាបនា ក្រោយប្រព័ន្ធពង្វាងទឹកជំនន់ (អូរព្រាល) បានស្ដាររួច

តាកែវ៖ គម្រោងដាក់លូ ពង្រីកផ្លូវ ប្រវែងជាង៥០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ២ ទៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង នឹងត្រូវធ្វើការស្ថាបនា ក្រោយប្រព័ន្ធពង្វាងទឹកជំនន់ (អូរព្រាល) បានស្ដារ និងមានការឯកភាព ពីអាជ្ញាស្រុក មន្រ្តីជំនាញនៃមន្ទីរសារធារណៈការនិងដឹកជញ្ជួនខេត្តតាកែវ និងក្រុមហ៊ុនចិនកំពុងឈរជើង សាង់សង់រោងចក្រនៅក្នុងមូលដ្ឋាននេះ។

ការឯកភាពនេះ ធ្វើឡើង ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ តំណាងឱ្យមន្ទីរសារធារណៈការនិងដឹកជញ្ជួនខេត្តតាកែវ លោកអភិបាលរងស្រុកតំណាងអាជ្ញាធរស្រុកសំរោង ក្រុមប្រឹក្សា តំណាងអាជ្ញាធរឃុំរវៀង ប្រជាពលរដ្ឋនិងមេភូមិព្រៃស្នួល ព្រមទាំងតំណាងក្រុមហ៊ុនចិន នៅព្រឹកថ្ងៃទី២​ ខែឧសភា ឆ្នាំ២០២៥៕

To Top