ភ្នំពេញ៖ បុរសម្នាក់ប្រកបមុខរបររើសអេតចាយម្នាក់ ផឹកស៊ីស្រវឹងវង្វេងជិះម៉ូតូមកឈប់បត់ជើងតូច នៅចំណុចដីឡូត៍មួយកន្លែងក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីយប់អធ្រាត្រថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដោយដើរចេញពីម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ វង្វេងរកម៉ូតូមិនឃើញ ក៏ប្រឌិតព័ត៌មានដោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានចោរមកគម្រាមភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួន។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ បានរកម៉ូតូឃើញហើយប្រគល់ជូនគាត់វិញ ៕
