ភ្នំពេញ៖ លោកសាស្រ្តចារ្យ អ៉ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយដែលទទួលបាន ពីនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងសប្បុរសជននានា ទៅចែកជូនដល់សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នគគ្រូ នៅសាលាបឋមសិក្សាកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្នុងពិធីនេះក៏មានការចូលរួមពីមេភូមិ និងសមាជិក ៣នាក់ លោកគ្រួអ្នកគ្រូ ៦នាក់ ពញរមទាំងសិស្សានុសិស្ស ១០៣នាក់ផងដែរ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោកសាស្រ្តចារ្យ អ៉ីន វីរជ័យ បានថ្លែងថា លោកពិតជារំភើបចិត្ត និងសប្បាយរីករាយ នៅពេលដែលលឺថាក្មួយៗសិស្សានុសិស្ស លើកឡើងថា នេះជាលើកទី១ ដែលមានសប្បុរសជនមកធ្វើពិធីនេះនៅសលាគាត់ ។
ជាមួយគ្នានោះលោកសាស្រ្តចារ្យ អ៉ីន វីរជ័យ ក៏បានអរគុណដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងសប្បុរសជននានាដែលបានផ្តល់ក្តីស្រលាញ់ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នគគ្រូនៅសាលាបឋមសិក្សា កោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ៕





