ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញើញពិនិត្យស្ថានភាពផ្លូវ ចំនួន២ខ្សែ នៅក្នុងខេត្តក្រចេះ

ក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ អញើញពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ នៅក្នុងខេត្តក្រចេះ ដែលជាសំណើររបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន បានស្នើសុំតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)។

ផ្លូវទាំងពីរខ្សែនេះ រួមមាន៖

ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផលដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ។
ខ្សែផ្លូវទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក លោករដ្ឋមន្ដ្រី បានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជំវិញខេត្ត ធ្វើការសិក្សាបន្ថែម និងពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងផែនការ ដើម្បីស្ថាបនាលើកកម្រិតគុណភាព ផ្លូវទាំងពីរខ្សែនេះ៕

To Top