ភ្នំពេញ៖ គណៈកម្មាធិការកណ្តាល យុវជនគណបក្សថា្នក់កណ្ដាល បានចេញសេចក្ដីសម្រេចស្ដីអំពី ការកែសម្រួលសមាសភាព “ក្រុមការងារតំបន់១» នៃក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់។
បើយោងតាមសេចក្ដីសម្រេច បានឱ្យដឹងថា លោក ឈួន វិន ត្រូវបានជ្រើសតាំងជាប្រធាន “ក្រុមការងារតំបន់១» ទទួលបន្ទុកនៅ Canberra, Australian Capltal Territory នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉លហ្សេឡង់ ដោយមានសមាជិកសរុប៤៤នាក់ ក្នុងនោះរួមមានទាំង លោក ប៉ែត សារ៉ាត់ ផងដែរ។
សេចក្ដីសម្រេចមានដូចខាងក្រោម៖



