កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍រថយន្ដប៉ះ និងបុកបន្តគ្នាចំនួន៦គ្រឿង កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ត្រង់ចំណោតយាយម៉ៅពេជ្រនិល ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1427 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-9601 ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានប៉ះរថយន្តមួយគ្រឿង ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2B-5901 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) រួចបន្តទៅប៉ះរះរថយន្តចំនួន០៣គ្រឿងទៀត ៖

១.រថយន្តម៉ាក WULING RONGGUANG ពណ៌ទឹកប្រាក ពាក់ផ្លាកលេខភ្នំពេញ2BZ-6130 បើកបរដោយឈ្មោះ វឿន ណារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តស្វាយរៀង អ្នករួមដំណើរម្នាក់ឈ្មោះ ថន សំរេច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ។
២.រថយន្តម៉ាក NISSAN ពណ៌ខៀវ ពាក់ផ្លាកលេខខេមរភូមិន្ទ 3.1998 បើកបរដោយឈ្មោះក្រួច នឿន ភេទប្រុស អាយុ៤៩ រស់នៅភូមិក្រាំខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៣.រថយន្តម៉ាក SCANIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-0474 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-2618 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មកមានរថយន្តមួយគ្រឿងទៀត ម៉ាកFUSO ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ
3G-5428 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-1768 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច)បើកបរពីទិសខាងកើត ទៅទិសខាងលិច ប៉ះជាមួយរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ
3A-1427 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ
4A-9601 បណ្ដាលឲ្យឈ្មោះវឿន ណារិ ភេទប្រុស រងរបួសធ្ងន់
និងឈ្មោះថន សំរេច ភេទប្រុស រងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះ បញ្ជាកាដ្ឋានការពារកោះឆ្នេរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។

ខូចខាតរថយន្ត៦គ្រឿង ធ្ងន់៣គ្រឿង ចំពោះវត្ថុតាងរថយន្តទាំង៦គ្រឿង ខាងលើ កំពុងចាត់ចែងស្ទូចចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច

